ក្រុមហ៊ុន​វៀតណាម​កំពុង​បន្ត​ឈូស​វាត​យក​ដី​ព្រៃ​ជនជាតិ​

​ព្រៃ​ការពារ​ជាយ​ដែន​របស់​ជនជាតិ​ដើម​ភាគតិច​ ក្នុង​ ស្រុក​អូ​រយ៉ា​ដាវ​ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​បន្ថែម​ទៀត​ខណៈ​ដែល​កម្មករ​ និង​ក្រុមហ៊ុន​ វៀតណាម​ បាន​និង​កំពុង​ចូល​កាប់​យក​ឈើ​ប្រណីត​និង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​យក​ដី​ដាំ​កៅស៊ូ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ ឆ្នាំ​២០១២​ មក​។​ ​លោក​ ឆាយ​ ធី​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​ អា​ដ​ហុ​ក​ ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ក្រុម​ល្បាត​របស់​ជនជាតិ​ដើម​ភាគតិច​ ចា​រ៉ា​យ​ ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ​ បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ វៀតណាម​ ចំនួន​បី​នាក់​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​កាប់​និង​ដឹកឈើ​ក្នុង​ដី​ព្រៃ​ការពារ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​​ …

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112468-2014-03-27-03-48-38