ក្រុមហ៊ុនវៀតណាមកំពុងបន្តឈូសវាតយកដីព្រៃជនជាតិ
ព្រៃការពារជាយដែនរបស់ជនជាតិដើមភាគតិច ក្នុង ស្រុកអូរយ៉ាដាវ កំពុងប្រឈមទៅនឹងការបាត់បង់បន្ថែមទៀតខណៈដែលកម្មករ និងក្រុមហ៊ុន វៀតណាម បាននិងកំពុងចូលកាប់យកឈើប្រណីតនិងដាក់គ្រឿងចក្រឈូសឆាយយកដីដាំកៅស៊ូជាបន្តបន្ទាប់ចាប់តាំងពី ឆ្នាំ២០១២ មក។ លោក ឆាយ ធី មន្ត្រីសិទ្ធិមនុស្សអង្គការ អាដហុក ខេត្តរតនគិរី បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមល្បាតរបស់ជនជាតិដើមភាគតិច ចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ បានចាប់ឃាត់ខ្លួនជនជាតិ វៀតណាម ចំនួនបីនាក់នៅខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពកាប់និងដឹកឈើក្នុងដីព្រៃការពារកាលពីព្រឹកថ្ងៃអង្គារ។ …
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112468-2014-03-27-03-48-38