សាលាក្រុងកំពុងសិក្សាគម្រោងផ្លូវថ្មើរជើងតាមដងវិថី និងស្ពានអាកាសថ្មើរជើង
សាលារាជធានីភ្នំពេញបានកំពុងសិក្សាគម្រោងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់។ នេះបើតាមហ្វេសប៊ុកសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា គម្រោងនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយដោយចំណាយថវិការបស់សាលារាជធានី។ សាលារាជធានីចង់កែលម្អមហាវិថីនេះឱ្យល្អប្រសើរដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងដើម្បីឱ្យបានជាប្រយោជន៍ទៅអ្នកធ្វើដំណើរថ្មើរជើង និងលើកកម្ពស់លទ្ធភាពសម្រាប់ជនពិការដោយរៀបចំឱ្យមានផ្លូវថ្មើរជើង មានលក្ខណៈគ្រើមដើម្បីធានាសុវត្ថិភាពដល់ពួកគាត់។ …
រី សុចាន់
https://bit.ly/2KFl4tS