អភិបាល​ក្រុង​ចង់​ឲ្យ​​នយោបាយ​ចេញ​​ផុតពី​វត្តអារាម​នានា​

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឆ្លៀត​ឱកាស​ក្នុង​ពិធី​សម្ពោធ​​កុដិ​​ថ្មី​នៅ​វត្ត​ស្រះចក​កាលពី​ម្សិលមិញ ដើម្បី​អំពាវ​នាវ​ឲ្យ​បណ្ដា​អ្នក​នយោបាយ​​ និង​អង្គការ​សង្គម​ស៊ីវិល​ឈប់​​ទាក់ទាញ​ព្រះសង្ឃ​ឲ្យ​ចាប់​អារម្មណ៍​លើ​សកម្មភាព​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​សាសនា។ ថ្លែង​ទៅកាន់​មនុស្ស​រាប់រយ​នាក់​​​ក្នុង​ពិធី​សម្ពោធ​កុដិ​ថ្មី​ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​នៅ​​វត្ត​ដែល​ស្ថិត​ក្នុង​ខណ្ឌដូនពេញ​នេះ លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ព្រះសង្ឃ​គួរ​តែ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សាសនា​។ … ទោះបី​ជា​លោក ប៉ា សុជាតិវង្ស មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ ឬគណបក្ស​ណា​មួយ​ក្ដី ក៏​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​​​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ព្រះសង្ឃ​រាប់​រយ​អង្គ​ចូល​រួម​ការ​តវ៉ា​តាម​ផ្លូវនានា​ ក្រោយ​ពីការ​បោះ​ឆ្នោត​ជាតិក្នុង​ពី​ឆ្នាំ​២០១៣។ អភិបាល​រាជធានី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” អ្នក​ខ្លះ​​” បាន​ព្យាយាម​ ” បំផ្លាញ​” អ្នក​ដទៃ​តាម​រយៈការ​​ជំរុញ​ឲ្យ​​ពួកគាត់​ចូល​រួម​​បាតុកម្ម​។ …

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/22211/