ក្រសួង​ដែនដី​នឹង​ចេញ “​ប្លង់​កម្ពស់​” និង​គម្លាត​សំណង់​អគារ​សាងសង់​ថ្មី​នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ

នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ …

មឿន ញាណ
http://bit.ly/2aPIJsH