លោក ហ៊ុន សែន ស្នើឲ្យកងទ័ពការពាររដ្ឋធម្មនុញ្ញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធទាំងអស់សហការគ្នាការពាររដ្ឋធម្មនុញ្ញនិងប្រក្រតីភាពនៃស្ថាប័នជាតិ និងយកចិត្តទុកដាក់ពង្រឹងសេវាសាធារណៈនៅតាមមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅក្រសួង មហាផ្ទៃ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធដទៃទៀត ដែលបានការពារសន្តិសុខជាតិបានល្អ ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងប្រសើរ។ លោកថ្លែងបន្តថា ស្ថានភាពនយោបាយ និងបញ្ហាដទៃៗ ក្នុងឆ្នាំ ២០១៣ ត្រូវបានដោះស្រាយដោយជោគជ័យក្រោមការចូលរួមពីនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ប៉ុន្តែរដ្ឋាភិបាលនៅជួបបញ្ហាមួយចំនួនដោយសារបាតុកម្មរបស់គណបក្សប្រឆាំងដែលធ្វើការតវ៉ាប្រឆាំង នឹងលទ្ធផលបោះឆ្នោត។ …
មាស សុខជា
http://www.postkhmer.com/national/1-national-news/110974-2014-02-21-03-28-46