នាយករដ្ឋមន្ត្រី​ ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការបំពុល​ខ្យល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដើម្បី​គ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​ឱ្យបាន​កាន់តែ​ប្រសើរ​សំដៅ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​កែលម្អ​សោភណភាព​នៅតាម​រាជធានី-​ខេត្ត​។ សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ២ ខែ​មករា​ឆ្នាំ​ ២០២០ ​បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​នៅ​មាន​កម្រិត​នៅឡើយ និង​មិនទាន់​បាន​ឆ្លើយតប​ទៅ​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ចជាតិ​។ …

រី សុចាន់
https://bit.ly/36sbmE5