អនុរដ្ឋមន្ត្រីបរិស្ថានចិនធ្វើទស្សនកិច្ចនៅកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសរសើរចិន
ក្រសួងបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅក្នុងលិខិតមួយថា លោក Zhao Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់រដ្ឋាភិបាលចិន នឹងមកបំពេញទសន្សកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ដែលក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យបរិស្ថាននិងផលិតទឹកស្អាត។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថានដែល VOA ទទួលបាននៅសប្តាហ៍នេះ។ …