លោក ហ៊ុន ​សែន ​ជំរុញ​ឲ្យ​បញ្ចេញ​ច្បាប់​ដែល​បក្ស​ប្រឆាំង​ថា​ មាន​ចេតនា​កម្ចាត់​ សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ម្តង​ទៀត​បាន​ជំរុញ​ឲ្យ​មាន​ការ​ចែង​នៅក្នុង​ច្បាប់​ដោយ​តម្រូវ​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​នយោបាយ​កាន់​សញ្ជាតិ​ពីរ​ឡើយ​ដែល​វិធានការ​នេះ​ត្រូវ​បាន​​គណបក្ស​ប្រឆាំង​ និង​អ្នក​វិភាគ​យល់​ថា​ជា​វិធានការ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ និង​ជា​យុទ្ធសាស្រ្ត​ដើម្បី​បន្ត​បំបែក​បំបាក់​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី មិន​អាច​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​តាមរយៈ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​កម្ពុជា​បាន​ទេ​ដូចជា​នា​ពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​កាត់​ជំនួយ​​។ …

វង្ស សុខេង និង មាស សុខជា
http://bit.ly/1YOL6rR