ការពុល​នំបុ័ងសាច់​រាប់រយ​នាក់​នៅ​សៀមរាប​មិន​ដឹង​មូលហេតុ​ពិត

អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញពី​​​​មូលហេតុ​ពិត​ដែល​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​​ជាង ៨០០ ​នាក់ នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប មាន​អាការ​ក្អួតចង្អោរ និង​រាករូស បន្ទាប់ពី​ទទួលទាន​នំប៉័ងសាច់​ចែក​ដោយ​អង្គការ​ទស្សនពិភពលោក​នៅ​ឡើយ ប៉ុន្តែ​​បាន​បង្ហាញ​លទ្ធផល​ក្រៅ​ផ្លូវការ​ថា ការពុល​នេះ មកពី​​ការ​ឆ្លង​បាក់តេរី​ចូល​ទៅក្នុង​នំប៉័ង​ដាក់​សាច់​នោះ គឺ​ពុំមែន​បណ្តាល​មកពី​សារធាតុ​គីមី​ទេ។ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ដឹកនាំ​ការស្រាវជ្រាវ​ពី​សុវត្ថិភាព​ចំណី​អាហារ ​លោក ឌឹម ថេង បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា តាម​លទ្ធផល​ពិសោធ​ក្រៅ​ផ្លូវការ ករណី​​ប្រជាពលរដ្ឋ​ពុល​ជាច្រើន​រយ​នាក់​នៅ​ខេត្ត​សៀមរាប​ គឺ​បណ្តាល​មកពី​ការឆ្លង​បាក់តេរី​ពុល​​នៅក្នុង​នំប៉័ង​ដាក់​សាច់​នោះ មិនមែន​មកពី​សារធាតុ​គីមី​ទេ។ ...

Alice Cuddy និង ប៉ិច សុធារី
http://bit.ly/1aAfyV7