សមត្ថកិច្ច​​​រារាំង​​​ការ​​​ហែ​​​ក្បួន​​​របស់​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ ទៅ​​​កាន់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​ ហ៊ុន សែន

កាល​​​ពី​​​​​​ម្សិល​​​មិញ អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​កសិពាណិជ្ជកម្ម​​​មួួ​​​យ ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​សន្តិសុខ​​​រាជ​​​ធានី​​​​​​រាប់​​​រយ​​​នាក់​​​រារាំង​​​​​​មិន​​​ឲ្យ​​​ហែ​​​ក្បួន​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បន្ទាប់​​​ពី​​​​​​ហែ​​​ចេញ​​​ពី​​​វត្ត​​​សាមគ្គីរង្សី ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ដែល​​​បាន​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គីរង្សី អស់​​​រយៈ​​​ពីរ​​​សប្ដាហ៍​​​ ខណៈ​​​ពេល​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​លោក​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ​​​អន្តរាគមន៍​​​ នៅ​​​ទី​​​បំផុត​​​បាន​​​ប្រគល់​​​ញត្តិ​​​ជូន​​​ទៅ​​​មន្ត្រី​​​ខុទ្ទកាល័យ​​​មួយ​​​រូប ដែល​​​បាន​​​ទៅដល់​​​សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុម​​​​​​ ក្រោយ​​​ពី​​​រង់​​​ចាំ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង។ …

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/18194/