ប៉ូលិសអះអាងថា ជនជាតិជប៉ុន និងម៉ាឡេស៊ីត្រូវបានរំដោះចេញពីទីតាំង ប៉ុន្តែមិនមែនជាការបង្ខាំងផ្ទុយពីឆន្ទៈនោះទេ
នគរបាលអះអាងថា ជនជាតិជប៉ុន១៩នាក់ ដែលត្រូវបានរំដោះចេញពីទីតាំងមួយនៅក្នុងក្រុងព្រះសីហនុ កាលពីចុងខែមករា មិនត្រូវបានបង្ខាំងផ្ទុយពីឆន្ទៈរបស់ពួកគេនោះទេ ហើយកំពុងត្រូវបានស៊ើបអង្កេតពីសកម្មភាពល្មើស នេះបើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ …