អ្នកជួលផ្ទះក្រីក្រក្នុងក្រុងជា ‘ប្រជាជនត្រូវគេបំភ្លេចចោល’
នៅពេលដែល អ្នកស្រី ហៃ ប៊ុននី ចាកចេញពីផ្ទះរបស់អ្នកស្រីនៅខេត្តព្រៃវែងប្រហែល៥ឆ្នាំកន្លងទៅនេះ ដើម្បីស្វែងរកការងារធ្វើនៅក្រុងភ្នំពេញ អ្នកស្រីមិនរំពឹងថា ធ្លាក់ខ្លួនមករស់នៅក្នុងផ្ទះខ្ទមស័ង្កសីតូច ព័ទ្ធជុំវិញដោយលំនៅសឹងតែដូចគ្នារាប់សិបផ្ទះស្កេកស្កះ នៅលើដីឡូតិ៍តែមួយកន្លែងដូច្នេះទេ។ … សមាគមធាងត្នោត (STT) ជាអង្គការមិនមែនរដ្ឋាភិបាល និយាយថា អ្នកជួលផ្ទះដូចជាអ្នកស្រី ប៊ុននី អ៊ីចឹង ភាគច្រើនជាជនចំណាកស្រុកមកពីខេត្តនានា ដែលធ្វើការមានប្រាក់ចំណូលតិច ហើយជួលផ្ទះតូចៗនៅប្រជ្រៀតគ្នា នៅកន្លែងកខ្វក់ រស់នៅប្រកបដោយគ្រោះថ្នាក់ ប្រឈមនឹងរយៈពេលរស់នៅមិនទៀងទាត់ ស្ថានភាពសុខភាពអន់ខ្សោយ និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ។ … របាយការណ៍ដដែលហៅអ្នកជួលផ្ទះក្រីក្រក្នុងក្រុងជា “ក្រុមប្រជាជនត្រូវគេបំភ្លេចចោល” ដែលមិនមាន”ការនិយាយដល់”ក្នុងគោលនយោបាយសិទ្ធិលំនៅដ្ឋានរបស់រដ្ឋាភិបាលទេ។ គន្លឹះសំខាន់ក្នុងចំណោមគោលនយោបាយទាំងនេះ គឺ សារាចរ០៣ ដែលជាយុទ្ធសាស្ត្ររដ្ឋាភិបាលកាលពីឆ្នាំ ២០១០ ដើម្បីបញ្ជូនអ្នកដែលរស់នៅលើដីរដ្ឋទៅកន្លែងថ្មី និងគោលនយោបាយលំនៅដ្ឋានជាតិ ដែលជាអនុក្រឹត្យអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីខែឧសភា ស្វះស្វែងជួយពលរដ្ឋខ្មែរមានចំណូលតិចនិងមធ្យម ឲ្យអាចទិញផ្ទះផ្ទាល់ខ្លួនបាន។ …
ហ៊ូលលី រ៉ូបិនស៊ិន និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20597/