អត្រាភាពក្រីក្រធ្លាក់មកនៅ ២០ ភាគរយចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១
តាមការសិក្សារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា អត្រាភាពក្រីក្រ កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ គឺពីជាង ៥០ ភាគរយ មកនៅត្រឹម ២០ ភាគរយ ប៉ុន្តែ ការធ្លាក់ចុះនេះពុំមានចីរភាពទេ ព្រោះបញ្ហាសេដ្ឋកិច្ចបន្តិចបន្តួចអាចធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់នៅពីក្រោមខ្សែបន្ទាត់ក្រីក្រ។ បើទោះជាចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្របានធ្លាក់ចុះពី ៦,៨ លាននាក់ក្នុងឆ្នាំ ២០០៤ មកត្រឹមតែ ៣ លាននាក់ក្នុងឆ្នាំ ២០១១ ដែលធនាគារពិភពលោកកំណត់និយមន័យក្នុងការសិក្សារបស់ខ្លួនថា មិនមានលទ្ធភាពទិញទំនិញប្រើប្រាស់ជាមូលដ្ឋានមានតម្លៃ ៥ ៣២៦ រៀល ក្នុង ១ ថ្ងៃក៏ដោយ ក៏ប៉ុន្តែការបាត់បង់ប្រាក់ប៉ុន្មានពាន់រៀលក្នុង ១ ថ្ងៃ នឹងគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ កម្ពុជាភាគច្រើន។ ការសិក្សារបស់ធនាគារពិភពលោកកត់សម្គាល់ថា៖ «គ្រួសារជាមធ្យមក្នុងឆ្នាំ ២០០៤ អាចប្រៀបធៀបនឹងគ្រួសារទីទាល់ក្របំផុតនៅឆ្នាំ ២០១១» ដែលអ្នកនាំពាក្យរបស់ធនាគារពិភពលោកថ្លែងថា ផ្អែកលើទិន្នន័យថ្មីៗបំផុត។ ការសិក្សាបានបន្ថែមថា៖ «ប៉ុន្តែគ្រួសារភាគច្រើនដែលគេចផុតពីខ្សែបន្ទាត់ក្រីក្រ ចាកចេញពីភាពក្រីក្របានតែចំនួនប្រាក់ចំណេញតិចបំផុត។ តែពួកគេងាយនឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ ឧទាហរណ៍ ពីឆ្នាំ ២០១១ មានបញ្ហាប៉ះពាល់ដល់ប្រាក់ចំណូល ១២០០ រៀលក្នុងមួយថ្ងៃ (០,៣០ ដុល្លារអាមេរិក) ឬចំណាយលើដបទឹកសុទ្ធតូចពីរពីអាជីវករតាមផ្លូវនៅភ្នំពេញ ដែលនឹងបណ្តាលឲ្យអត្រាភាពក្រីក្រកើនទ្វេដង។ …
Stuart White
http://www.postkhmer.com/national/1-national-news/110971-2014-02-21-03-19-44