អ្នក​ភូមិ​ស្រុក​ព្រៃនប់ ឡើង​តវ៉ា​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី

អ្នក​ភូមិ​ជិត​១០០​នាក់​មក​ពី​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប្រមូល​គ្នា​ឡើង​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ម្សិលមិញ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​លើ​ជម្លោះ​ដីធ្លី​រាំ​រៃ​ច្រើន​ឆ្នាំ ជា​មួយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត។​ 

គ្រួសារ​ប្រជា​សហគមន៍​ចំនួន​៦៨​គ្រួសារ​​និយាយ​ថា ពួក​គេ​បាន​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក​ម្ល៉េះ ទោះបី​ជា​ពួក​គេ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​ទាក់ទង​នឹង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​។ ដំណាង​សហគមន៍​ភូមិ​អូរ​ត្រជាក់ចិត្ត លោក សំ សុផាត បាន​និយាយ​ថា អ្នក​ភូមិ​ព្រួយ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ បន្ទាប់​ពី​អ្នក​ភូមិ​អង្កេត​ឃើញ​ថា មាន​គ្រឿង​ចក្រ​របស់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​ឈូស​ឆាយ​ជុំវិញ​សហគមន៍ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ។​ លោក​ថា៖ «ពួក​យើង​ចង់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​សម​ស្រប​ណា​មួយ​ដើម្បី​ថា អ្នក​ភូមិ​មិន​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដី​របស់​ពួក​គេ»។ …

ជា វណ្ណៈ
http://bit.ly/1U4S0uh