ព្រះអង្គម្ចាស់​រណឫទ្ធិ​អំពាវនាវ​ឲ្យ​បក្ស​សង្គ្រោះជាតិ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ

ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ​​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ឲ្យ​​ចូលរួម​​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​របស់​ព្រះអង្គ ​និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ដោយ​ទុក​ឲ្យ​​លោក ​ម៉ម សូណង់​ ធ្វើ​ជា​​គណបក្ស​ប្រឆាំង​​។ មាន​ព្រះ​បន្ទូល​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​យាង​​ត្រឡប់​មកពី​ប្រទេស​ចិន​កាលពី​​ថ្ងៃ​ពុធ​ ព្រះអង្គម្ចាស់​​នរោត្តម​ រណឫទ្ធិ ​បាន​លើក​ទឹកចិត្ត​ឲ្យ​​សមរង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​គេ​កំពុង​​​មើល​ឃើញ​ថា​ស្និទ្ធស្នាល​ជាមួយ​នឹង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច តាមរយៈ​វប្បធម៌​នៃ​កិច្ចចរចា​​ឲ្យ​ចូលរួម​​ដើម្បី​បង្កើត​​​រដ្ឋាភិបាល​ចម្រុះ​​ត្រី​ភាគី​​ដែល​មាន​​គណបក្ស​​ហ៊ុនស៊ិនប៉ិច CNRP និង​ CPP ដោយ​ទុក​ឲ្យ​លោក ​ម៉ម សូណង់ដូ ​ដែល​គ្រោង​នឹង​បង្កើត​គណបក្ស​នយោបាយ​មួយ​ធ្វើ​ជា​​​គណបក្ស​​ប្រឆាំង​។ …

មាស សុខជា
http://bit.ly/1OMTi7a