ព្រះអង្គម្ចាស់រណឫទ្ធិអំពាវនាវឲ្យបក្សសង្គ្រោះជាតិចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ីឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សរបស់ព្រះអង្គ និងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទុកឲ្យលោក ម៉ម សូណង់ ធ្វើជាគណបក្សប្រឆាំង។ មានព្រះបន្ទូលទៅកាន់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីយាងត្រឡប់មកពីប្រទេសចិនកាលពីថ្ងៃពុធ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានលើកទឹកចិត្តឲ្យសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលគេកំពុងមើលឃើញថាស្និទ្ធស្នាលជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច តាមរយៈវប្បធម៌នៃកិច្ចចរចាឲ្យចូលរួមដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានគណបក្សហ៊ុនស៊ិនប៉ិច CNRP និង CPP ដោយទុកឲ្យលោក ម៉ម សូណង់ដូ ដែលគ្រោងនឹងបង្កើតគណបក្សនយោបាយមួយធ្វើជាគណបក្សប្រឆាំង។ …
មាស សុខជា
http://bit.ly/1OMTi7a