សាលា​​​រៀន​​​និង​​​សាកល​​​វិទ្យាល័យ​​​ឯក​​​ជន​​​ប្រឈម​​​នឹង​​​បញ្ញត្តិ​​​​​​កាន់​​​តែ​​​តឹង​​​រុឹង

លោក​​​ សន សេង​​​ហុក ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​នីតិកម្ម​​​នៃ​​​ក្រសួង​​​អប់រំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​ស្ដីពីការ​​​រៀ​​​បចំ​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​សាលា​​​ឯកជន​​​ និង​​​អនុក្រឹត្យ​​​ស្ដីពី​​​ការ​​​ចាត់​​ជា​​​ប្រភេទ​​​នៃ​​​សាលា​​​ឯកជន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​គ្រឹះ​​​ស្ថាន​​​អប់រំ​​​ជាច្រើន​​​ដើម្បី​​​សុំយោបល់​​​មុនពេល​​​ក្រសួង​​​បញ្ចប់​​​សេចក្ដីព្រាង​​​អនុក្រឹត្យទាំងនេះ​​​ ហើយបញ្ជូនទៅ​​​ឲ្យ​​​ទីស្ដីការ​​​​​​គណៈរដ្ឋមន្ត្រី។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ប្រមូល​​​យោបល់​​​ពី​​​សាលា​​​ឯកជន​​​ និង​​គ្រឹះ​​​ស្ថាន​​​អប់រំជាន់​​​ខ្ពស់​នានា​​។ យើង​​​នឹង​​​យក​​​យោបល់ទំាងអស់​​​បញ្ចូលគ្នា​​​ ហើយ​​​ពិនិត្យ​​​មើល​​​ថា តើ​​​យើង​​​ត្រូវ​​​ធ្វើ​​​ដូចម្ដេច”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ឆ្លើយ​​​តប​​​នឹង​​​ត្រូវ​​​​​​បញ្ជូនទៅ​​​ឲ្យ​​​ក្រសួង​​​ត្រឹម​​​​​​ថ្ងៃ​​​ទី២០ ខែមិថុនា។ …

ផន បុប្ផា
http://www.cambodiadailykhmer.com/news/15056/