មណ្ឌល​ស្វាយចន្ទី​កំពុង​ជួយ​បង្កើន​ចំណូល

មជ្ឈមណ្ឌល​បកសម្បក​ស្វាយចន្ទី នៅ​ភូមិ​តាធាវ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ មជ្ឈមណ្ឌល​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៣ ក្រោម​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB។ ... កាលពី​មុន​កសិករ​ដាំ​ស្វាយចន្ទី​ក្នុង​សមាគម​នេះ​អាច​លក់​គ្រាប់​ស្វាយចន្ទី​ស្រស់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​១,៥ ដុល្លារ ក្នុង​មួយ​គីឡូក្រាម តែ​បច្ចុប្បន្ន​ពួកគេ​អាច​លក់​ស្វាយចន្ទី​សម្រេច​ក្នុង​តម្លៃ​១២​ដុល្លារ ក្នុង​មួយ​គីឡូ។ មជ្ឈមណ្ឌល​ថ្មី​នេះ​កំពុង​ដំណើរការ​តាមរយៈ​សមាគម​គ្រាប់​ស្វាយចន្ទី ប្រាសាទ​សម្បូរ។ តែ​មជ្ឈមណ្ឌល​នេះ​មាន​លទ្ធភាព​ទិញ និង​ផលិត​ស្វាយចន្ទី បាន​ទំហំ​តូច​នៅ​ឡើយ​គឺ​ប្រមូល​ទិញ​ស្វាយចន្ទី​តែ​ពី​សមាជិក​សមាគម ដែល​សុទ្ធសឹង​ជា​អ្នក​ផលិត​ស្វាយចន្ទី​។ សមាគម​នេះ​មាន​សមាជិក ៣៨៣ គ្រួសារ​មក​ភូមិ​៩ ក្នុង​ស្រុក​ពីរ គឺ​ស្រុក​កំពង់ស្វាយ និង​ស្រុក​សម្បូណ៌​។ ...  

ហ៊ គីមសាយ
http://www.postkhmer.com/index.php/business/business/108212-2013-12-23-04-04-31