កសិករ​នឹង​ទទួល​បាន​ពូជ​ធន់​នឹង​អាកាសធាតុ

ខណៈ​ការ​បម្រែ​បម្រួល​អាកាសធាតុ​ជំរុញ​ឲ្យ​មាន​ភាព​រាំង​ស្ងួត និង​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា កសិករ​កំពុង​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ទទួល​បាន​ពូជ​ស្រូវ​ផ្សេងៗ​ដែល​ធន់​នឹង​អាកាសធាតុ​បាន។ វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ (IRRI) មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន បាន​សាកល្បង​គម្រោង​នេះ ដោយ​ចាប់​ផ្ដើម​ដំណើរការ​ផែនការ​ផ្ដល់​ហិរញ្ញប្បទាន​ដែល​គាំទ្រ​ដោយ USAID កាលពី​ម្សិលមិញ​ក្នុង​គោល​បំណង​ដើម្បី «បង្កើន​ល្បឿន​ការ​ទទួល​យក​ពូជ​ស្រូវ​ដែល​ធន់​នឹង​អាកាសធាតុ​ដោយ​កសិករ​ដែល​មាន​ដើម​ទុន​តិច​តួច»។ គម្រោង​នេះ​នឹង​មាន​រយៈពេល​៣​ឆ្នាំ ហើយ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​នេប៉ាល់ ដែល​ប្រទេស​នីមួយៗ​ទទួល​បាន​ប្រាក់​៣​លាន​ដុល្លារ​អាមេរិក។ …

ឃុត សុភចរិយា និង Charles Rollet
http://bit.ly/1T8nVZL