អ្នកភូមិ​ធ្វើការ​តវ៉ា​បួនថ្ងៃជាប់ៗគ្នាជុំវិញវិវាទដីធ្លីក្នុង​ខេត្តកណ្តាល

អ្នកភូមិ​ប្រហែល​២៥០នាក់​បាន​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ផានអុីម៉ិច កាលពី​ម្សិល​មិញ ខណៈ​ដែល​មេឃុំ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​សាក​សួរ​នៅ​​សាលា​ដំបូង​ខេត្ត​កណ្ដាល​ជុំវិញ​វិវាទ​ដីធ្លី​មួយ។ រយៈ​ពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា អ្នក​ភូមិ​មក​ពី​ឃុំពញាឮ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​តុលាការ​ ដោយ​ចោទ​ក្រុម​ហ៊ុន​ផាន​អុីម៉ិចថា បាន​រំលោភ​យក​ដីចំនួន​៦៣​ហិកតា ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​១៨០​គ្រួសារ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/17648/