ក្រុមហ៊ុន​ ទ្រី ភាព ​មិន​ផ្ត​ល់​សំណង​បន្ថែម​ដល់​អ្នកភូមិ​ដែល​មាន​វិវាទដីធ្លី​នៅ​ខេត្ត​ពោធិ៍សា​ត់

តំណាង​ក្រុម​ហ៊ុន ទ្រី ភាព​ និយាយ​កាលពី​ម្សិល​មិញ​ថា អ្នក​ភូមិ​នៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ដែល​បាន​ ព្យាយាម​ហែ​ក្បួន​ទៅ​កាន់​វេទិកា​សាធារណៈមួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ស្នើ ​ឲ្យ​អាជ្ញាធរ​ធ្វើ​អន្ត​រាគ​មន៍​ពាក់​ព័ន្ធ​វិវាទដី​ធ្លី​នោះ នឹង​​មិន​ទទួល​បាន​​សំណង​​បន្ថែម​ឡើយ​បន្ទាប់​​ពី​បាន​បា​ត់​បង់​សិទ្ធិ​ កាន់​កាប់​ដីធ្លី​ដែល​ពួក​គា​ត់​លើក​ឡើង​​ថា ពួកគា​ត់បាន​ធ្វើ​ស្រែ​ចម្ការ​ ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៦មក​នោះ។ នគរ​បាល​និង​កង​រាជ​អាវុធ​ហ​ត្ថ​បាន​រារាំង​អ្នក​ភូមិ​ប្រហែល​២០០នាក់​ មិន​ឲ្យ​ចូល​ទៅ​ក្នុង​​វត​្ត​មួយ​ស្ថិត​ក្នុង​ឃុំ​អន្លង់​រាប​ ស្រុក​វាល​ វែង​ទេ​​​ ​ដែល​​​នៅ ទី​​​នោះ​​​​មន្ត្រី​ខេត្ត​ ឃុំ​ និង​​ភូមិ​​​​​បាន​រៀបចំ​វេទិកា​​​​មួយ​​​​ ដែល​អ្នក​ភូមិ​សង្ឃឹម​​​​​​​ថា ​​​ប្រាប់​​​ពី​​​​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យអាជ្ញា​ធរ​បាន​ដឹង​។ កាលពី​ម្សិលមិញ ក្រុម​ហ៊ុន ទ្រី​​ ភាព ដែល​បាន​ជួល​ដី​សម្បទាន​មួយ​ផ្នែក​ទៅ​ឲ្យ​កសិករ​​​វិញ​នោះ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​នឹង​មិន​ធ្វើ​តាម​សំណើរបស់​អ្នក​ភូមិ​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​ ពួកគា​ត់​វិញ​ឡើយ​។ លោក ជ័យ សិទ្ធិ ប្រធាន​រដ្ឋ​បាល​នៅ​ក្រុម​ហ៊ុន​ ទ្រី ភាព​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា “យើ​ង​បាន​ដោះ​ស្រាយ​ជូន​ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​រួច​ហើយ ហើយ​​​យើង​​មិន​មាន​គម្រោង​ប្រគល់​ដី​ទៅ​ឲ្យ​អ្នក​ត​វ៉ា​ទៀតទេ ពីព្រោះ​ ពួកគា​ត់​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដីរបស់​ក្រុម​ហ៊ុន​នៅឆ្នាំនេះ”។…

Aun Pheap
http://www.cambodiadailykhmer.com/news/8417/