ឃ្លា​ញុះញង់​ការ​រើសអើង​ពូជសាសន៍​នៅ​ក្នុង​ច្បាប់​ ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​ព្រួយបារម្ភ​

​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​លើ​មាត្រា​ក្នុង​ច្បាប់បោះឆ្នោត​ថ្មី​ ដែល​ដាក់​ពិន័យ​យ៉ាង​តឹង​រឹង​សម្រាប់​អ្នកនយោបាយ​ដែល​ញុះញង់​ការ​រើសអើង​ពូជសាសន៍​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ដែល​បាន​កំណត់​លើ​គណបក្សប្រឆាំង​។​ … ​ទោះជា​យ៉ាងណា​ ប្រភព​មួយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ស៊ាំ​ជាមួយ​ការ​ចរចា​កំណែទម្រង់​ការ​បោះ​ឆ្នោត​ បាន​បង្ហាញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ក្នុងអំឡុងពេល​ដំណើរការ​ធ្វើ​សេចក្តីព្រាងច្បាប់​នោះ​ ដោយ​លើក​ឡើង​ថា​វា​នឹង​អាច​រារាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ខ្លួន​។​ នេះ​ជា​ការ​ពិត​មួយ​ដែល​បាន​បញ្ជាក់​ដោយ​អ្នក​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ ដែល​មាន​វត្តមាន​។​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ក្រុម​អង្គការសិទ្ធិមនុស្ស​ សហគមន៍​អន្តរជាតិ​ និង​រដ្ឋាភិបាល​ រិះគន់​នៅ​ពេល​កន្លង​ទៅ​ លើ​ការ​ដាក់​ពង្រាយ​វោហា​សាស្ត្រ​ប្រឆាំង​នឹង​វៀតណាម​ជា​ញឹកញាប់​។​ … ​មាត្រា​១៥២​ នៃ​ច្បាប់បោះឆ្នោត​ដែល​ជិត​ត្រូវ​បាន​អនុម័ត​ នឹង​មានការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២៥០០​ ដុល្លារ​ និង​ផ្តល់​ការ​ព្រមាន​ទៅ​ឱ្យ​អ្នកនយោបាយ​រូប​ណា​ដែល​ “​ប្រមាថ​”​ ឬ​ ញុះញង់​ការ​រើសអើង​ប្រឆាំង​នឹង​ក្រុម​ពូជសាសន៍​ ឬ​ជនជាតិភាគតិច​កាន់សាសនា​ណាមួយ​ នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត​ និង​អំឡុង​ពេល​បោះ​ឆ្នោត​។​ …​

Kevin Ponniah និង វង្ស សុខេង
http://www.phnompenhpost.com/racial-incitement-clause-law-worries-cnrp