លី យ៉ុងផាត់ ភ្ញាក់​ផ្អើល​ការ​ព្រមាន​របស់ សម រង្ស៊ី

លោក លី យ៉ុងផាត់ ពាណិជ្ជករ​លេច​ធ្លោ ដែល​ជា​ព្រឹទ្ធ​សមាជិក គណបក្ស​ប្រជាជន មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​ម្សិលមិញ​ចំពោះ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ការ​ព្រមាន​រូប​លោក ដោយ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ នៅ ខេត្ត​កោះកុង រង​ទុក្ខ។ ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ លោក លី យ៉ុងផាត់ បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​មិន​បាន​ឮ​ពី​ការ​អត្ថាធិប្បាយ​ផ្ទាល់​របស់​លោក រង្ស៊ី ដែល​បាន​បង្ហោះ​លើ​ទំព័រ Facebook របស់​គាត់​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​មិន​យល់​​ទេ​ថា តើ​ហេតុ​អ្វី​បាន​ជា លោក សម រង្ស៊ី ធ្វើ​ការ​វាយ​ប្រហារ​រូប​លោក។ …

មាស សុខជា
http://www.postkhmer.com/national/1-national-news/114402-2014-05-16-03-55-48