លោក​ សម រង្ស៊ី ​ចាត់ទុក​លោក​ ជា ស៊ីម ​ជា​វីរបុរស​ជាតិ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ លោក ជា ស៊ីម កាល​ម្សិលមិញ ហើយ​បាន​ចាត់ទុក​មេដឹកនាំ​កំពូល​រូប​នេះ​ថា​ជា​វីរបុរស​ជាតិ​ ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​ដូច​សម្តេចឪ នរោត្តម សីហនុ​។ ថ្លែង​ទៅកាន់​អ្នកកាសែត បន្ទាប់ពី​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គេហដ្ឋាន​របស់​គាត់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសើរ​លោក ជា ស៊ីម ថា​មាន​ឧត្តមគតិ​ស្នេហា​ជាតិ និង​ប្រដូច​លោក ជា ស៊ីម ទៅ​នឹង​​សម្តេចឪ នរោត្តម សីហនុ ដែល​ចង់​ឲ្យ​អ្នក​ស្នេហា​ជាតិ​​កម្ពុជា​ទាំងអស់​​​​មាន​ការ​រួបរួម​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បុព្វហេតុ​ប្រទេស​​ជាតិ ហើយ​លោក​បាន​ចងចាំ​ថា នៅពេល​លោក​ទៅ​សួរ​សុខទុក្ខ​លោក ជា ស៊ីម កាលពី​ឆ្នាំ​មុន លោក ជា ស៊ីម បាន​ប្រាប់​លោក​​ឲ្យ​រួបរួម​​គ្នា​ជាមួយ​​អ្នក​ស្នេហា​ជាតិ​​កម្ពុជា​ទាំងអស់​​ដើម្បី​ការពារ​ប្រទេស​របស់​យើង​។ ​…

មាស សុខជា
http://bit.ly/1L1yOqw