គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ដំឡើង​​​​​​តំណែង​​​លោក មាជ សុវណ្ណារ៉ា ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​គណបក្ស​​​លោក​​​នឹង​​​ព្យាយាម​​​ជួយ​​​ដោះ​​​លែង​​​​​​លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​នេះ​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ ​​​តាម​​​រយៈ​​​ការ​​​ដំឡើង​​​តំណែង​​​​​​លោក​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​ដើម្បី​​​ឲ្យ​​​លោក​​​​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​សភា​​​។​​​​​​ លោក មាជ សុវណ្ណារ៉ា ដែល​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​១១​​​ ខែវិច្ឆិកា តា​​​ម​​​ដីកា​​​ឃាត់​​​ខ្លួន​​​​​​របស់​​​តុលាការ​​​ពីបទ​​​ “ចូល​​​រួម​​​កុបកម្ម​​​” ជាបទ​​​​​​ចោទ​​​ប្រកាន់​​​​​មួយ​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​អំឡុង​​​ពេល​​​តវ៉ា​​​មួយ​​​នៅ​​​ជិត​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​។ …

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/news/20753/