គណបក្សសង្គ្រោះជាតិនឹងដំឡើងតំណែងលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារឲ្យក្លាយជាតំណាងរាស្ត្រ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា គណបក្សលោកនឹងព្យាយាមជួយដោះលែងលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សនេះដែលកំពុងជាប់ពន្ធនាគារ តាមរយៈការដំឡើងតំណែងលោកឲ្យក្លាយជាតំណាងរាស្ត្រដើម្បីឲ្យលោកទទួលបានអភ័យឯកសិទ្ធិសភា។ លោក មាជ សុវណ្ណារ៉ា ដែលជាប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា តាមដីកាឃាត់ខ្លួនរបស់តុលាការពីបទ “ចូលរួមកុបកម្ម” ជាបទចោទប្រកាន់មួយដែលពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចហិង្សាអំឡុងពេលតវ៉ាមួយនៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា។ …
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/news/20753/