លោក សម រង្ស៊ី មានប្រសាសន៍ថា បារាំងសើុបអង្កេតករណីគប់គ្រាប់បែកឆ្នាំ១៩៩៧នៅជិតរដ្ឋសភាចាស់
ថ្លែងតាមវីដេអូលីងកាលពីថ្ងៃម្សិលមិញ ក្នុងពិធី រំឭកខួបលើកទី១៩នៃហេតុការណ៍គប់ គ្រាប់បែកឆ្នាំ១៩៩៧ ក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលនិរទេសនៅបរទេសបានប្រកាស ថា តុលាការបារាំង បានបើកការសើុបអង្កេតឡើងវិញលើករណីវាយប្រហារ ដ៏សាហាវដែលលោកបានបន្ទោសលើលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ជាយូរមកហើយ។ …