ស្លាក​​​លេខ​​​​​ខេមរភូមិន្ទ ​​​គេ​​​នៅ​​​តែ​​​ឃើញ​​​មាន​​​គ្រប់​​​កន្លែង​​​ទោះ​​​បី​​​ជា​​​ហាម​​​មិន​​​ឲ្យ​​​ប្រើ​​​​​​ក៏​​​ដោយ

នៅ​​​ពេល​​​ច្បាប់​​​ចរាចរណ៍​​​ត្រូវ​​​បាន​​​អនុម័ត​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​២០០៧ ច្បាប់​​​នេះ​​​បាន​​​តម្រូវ​​​ឲ្យ​​​ដោះ​​​​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ចេញ​​​ពី​​​យាន​​​យន្ត​​​ឯកជន​​​ ដែល​​​រត់​​​នៅ​​​លើ​​​ផ្លូវ​​​ថ្នល់​​​ ហើយ​​​ផ្លាស់​​​ប្ដូរ​​​មក​​​ប្រើ​​​ស្លាកលេខ​​​ស៊ីវិល​​​វិញ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ។ ប៉ុន្តែ​​​រយៈ​​​ពេល​​​ជាង​​​៦​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​ឱសានវាទ​​​នេះ​​​ គេ​​​នៅ​​​តែ​​​មើល​​​ឃើញ​​​រថយន្ត​​​ទំនើបៗ​​​ពាក់​​​ស្លាកលេខ​​ពណ៌​​​ក្រហម​​​ខៀវ​​​នេះ​​​ដដែល​​​។ នៅ​​​សប្ដាហ៍​​​នេះ​​​គេ​​​ឃើញ​​​រថយន្ត​​​ស៊េរី​​​ផ្សេងៗ​​​គ្នា​​​ និង​​​ទំហំ​​​ផ្សេងៗ​​​គ្នា​​​រាប់​​​សិប​​​គ្រឿង​​​ ដែល​​​ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​ រត់​​​តាម​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ឬ​​​ចត​​​នៅ​​​ក្បែរ​​ហាង​​​​​​និង​​​ភោជនីយដ្ឋាន​​​ ទោះ​​​បី​​​ជា​​​ច្បាប់​​​ចែង​​​ថា រថយន្ត​​​ប្រើប្រាស់​​​សម្រាប់​​​តែ​​​យោធា​​​ត្រូវ​​​បាញ់​​​ពណ៌​​​ត្រេអីុ​​​របស់​​​កង​​​ទ័ព​​​ និង​​​មាន​​​ស្លាក​​​សញ្ញា​​​ទីបញ្ជាការ​​​ក៏​​​ដោយ​​​។ … ឧត្តមសេនីយ៍​​​ ចៅ​​​ ភិរុណ អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​សម្ភារ​​បច្ចេកទេស​​​នៃ​​​ក្រសួង​ការ​ពារជាតិ បានមាន​​​ប្រសាសន៍​​​ថា ​​​ក្រសួង​​​នៅ​​​តែ​​​បន្ត​​​ចេញ​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​សម្រាប់​​រថយន្ត​​​​​​ប្រើប្រាស់​​​ផ្ទាល់​​​ខ្លួន​​​របស់​​​មន្ត្រី​​​យោធា​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ជា​​​ការ​​​ពិត​​​ មន្ត្រី​​​យោធា​​​ដែល​​​មាន​​​លទ្ធភាព​​​ទិញ​​​រថយន្ត​​​ផ្ទាល់ខ្លួន​​​ គឺ​​​ពិត​​​ជា​​​ជួយ​​​ដល់​​​កង​​​យោធពលខេមរភូមិន្ទ​​​ ពីព្រោះ​​​យោធា​​​គ្មាន​​​លទ្ធភាព​​​ទិញ​​​រថយន្ត​​​ឲ្យ​​​គ្រប់​​​ៗគ្នា​​​នោះ​​​ទេ។ … ខណៈ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​នេះ​​​នៅ​​​ឡើយ​​​នោះ​​​ ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង​​​ ទីតូ​​​ អ្នក​​​នាំពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើេ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិន​​​បាន​​​អនុវត្ត​​ច្បាប់​​​នេះ​​​ទេ​​​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​សន្ដិសុខ​​​ពាក់ព័ន្ធ​​​នឹង​​​​​​ស្ថានភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នាពេល​​​បច្ចុប្បន្ន​​​។ … លោក​​​ ព្រាប កុល​​​ ប្រធាន​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​ប្រើប្រាស់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ផ្ទាល់ខ្លួន​​​ គឺ​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​​​​ ប្រសិន​​​បើ​​​មិន​​​អនុវត្ត​​​ច្បាប់​​​ទេ​​​នោះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ឧទាហរណ៍​​​មួយ​​​ទៀត​​​បង្ហាញ​​​ពី​​​ការ​​​បង្កើត​​​ច្បាប់​​ តែ​​​អនុវត្ត​​​ផ្ទុយ​​​ ដោយ​​​សារ​​​តែ​​​ខ្វះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ ជាពិសេស​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ ហើយ​​​វា​​​បង្ហាញ​​ពី​​​ទម្រង់​​​នៃ​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​បុគ្គល​​​មាន​​​ខ្នង​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​”។ …

ហ៊ុល រស្មី និង Simon Henderson
http://www.cambodiadailykhmer.com/news/14262/