ស្លាកលេខខេមរភូមិន្ទ គេនៅតែឃើញមានគ្រប់កន្លែងទោះបីជាហាមមិនឲ្យប្រើក៏ដោយ
នៅពេលច្បាប់ចរាចរណ៍ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៧ ច្បាប់នេះបានតម្រូវឲ្យដោះស្លាកលេខខេមរភូមិន្ទចេញពីយានយន្តឯកជន ដែលរត់នៅលើផ្លូវថ្នល់ ហើយផ្លាស់ប្ដូរមកប្រើស្លាកលេខស៊ីវិលវិញក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែរយៈពេលជាង៦ឆ្នាំបន្ទាប់ពីឱសានវាទនេះ គេនៅតែមើលឃើញរថយន្តទំនើបៗពាក់ស្លាកលេខពណ៌ក្រហមខៀវនេះដដែល។ នៅសប្ដាហ៍នេះគេឃើញរថយន្តស៊េរីផ្សេងៗគ្នា និងទំហំផ្សេងៗគ្នារាប់សិបគ្រឿង ដែលពាក់ស្លាកលេខខេមរភូមិន្ទ រត់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ឬចតនៅក្បែរហាងនិងភោជនីយដ្ឋាន ទោះបីជាច្បាប់ចែងថា រថយន្តប្រើប្រាស់សម្រាប់តែយោធាត្រូវបាញ់ពណ៌ត្រេអីុរបស់កងទ័ព និងមានស្លាកសញ្ញាទីបញ្ជាការក៏ដោយ។ … ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដា្ឋនសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងនៅតែបន្តចេញស្លាកលេខខេមរភូមិន្ទសម្រាប់រថយន្តប្រើប្រាស់ផ្ទាល់ខ្លួនរបស់មន្ត្រីយោធា។ លោកបានមានប្រសាសន៍ថា ជាការពិត មន្ត្រីយោធាដែលមានលទ្ធភាពទិញរថយន្តផ្ទាល់ខ្លួន គឺពិតជាជួយដល់កងយោធពលខេមរភូមិន្ទ ពីព្រោះយោធាគ្មានលទ្ធភាពទិញរថយន្តឲ្យគ្រប់ៗគ្នានោះទេ។ … ខណៈដែលមិនទាន់មានការធ្វើវិសោធនកម្មច្បាប់នេះនៅឡើយនោះ ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើេផ្ទៃប្រទេស បានមានប្រសាសន៍ថា ពេលនេះកងរាជអាវុធហត្ថមិនបានអនុវត្តច្បាប់នេះទេ ដោយសារតែបញ្ហាសន្ដិសុខពាក់ព័ន្ធនឹងស្ថានភាពជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។ … លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ការហាមប្រាមមិនឲ្យប្រើប្រាស់ស្លាកលេខខេមរភូមិន្ទផ្ទាល់ខ្លួន គឺគ្មានប្រយោជន៍ឡើយ ប្រសិនបើមិនអនុវត្តច្បាប់ទេនោះ។ លោកមានប្រសាសន៍ថា “វាជាឧទាហរណ៍មួយទៀតបង្ហាញពីការបង្កើតច្បាប់ តែអនុវត្តផ្ទុយ ដោយសារតែខ្វះការអនុវត្តច្បាប់ ជាពិសេសក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ហើយវាបង្ហាញពីទម្រង់នៃអំពើពុករលួយ ដែលធ្វើឲ្យបុគ្គលមានខ្នងរួចខ្លួនពីការទទួលខុសត្រូវ”។ …
ហ៊ុល រស្មី និង Simon Henderson
http://www.cambodiadailykhmer.com/news/14262/