លោក ខៀវ កាញារីទ្ធ ថា​អ្នក​យក​ព័ត៌មាន វីអូឌី ប្រមាថ​សន្តិសុខ

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ សាមៀន អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ ទី២ ខែ​ឧសភា ខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​អំពី​បាតុកម្ម​គ្រោង​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដោយ​សារ​តែ​អ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ហៅ​សន្តិសុខ​ថា «ឆ្កែ​យួន» ក្នុង​ចំណោម​ពាក្យ​ជេរ​ប្រមាថ​ដទៃ​ទៀត។ ទោះ​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ថា លោក​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក «មិន​មែន​កំពុង​គាំទ្រ​ចំពោះ​អំពើ​ហិង្សា​ក្នុង​ទម្រង់​ណា​មួយ ប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន​ទេ»។ លោក កាញារីទ្ធ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​បែប​នេះ ពេល​អ្នក​យក​ព័ត៌មាន​ទាក់ទង​កាល​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ថា តើ លោក​រដ្ឋ​មន្រ្តី បាន​ទាក់ទង​លោក សុខ សម្បតិ្ត អភិបាល ខណ្ឌ​ដូនពេញ ដើម្បី​ពិភាក្សា​អំពី​ករណី​សន្តិសុខ​តម្រង់​គោលដៅ​វាយដំ​មក​លើ​អ្នក​សារព័ត៌មាន​ហើយ​ឬ​នៅ? …

Kevin Ponniah និង ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114676-2014-05-22-03-12-45