សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបញ្ចប់ចុងខែនេះហើយ នឹងត្រូវបញ្ជូនទៅរដ្ឋសភានៅដើមខែមីនា
ក្រុមការងារក្រសួងព័ត៌មានបានបញ្ចប់ការពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រង់ផ្នែកទោសបញ្ញត្ដិ ជាមួយក្រុមការងារក្រសួងយុត្ដិធម៌ហើយកាលពីថ្ងៃពុធនឹងគ្រោងបញ្ចប់ឲ្យរួចរាល់នៅក្នុងខែកុម្ភៈនេះ រួចបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅដើមខែមីនាខាងមុខ ដើម្បីសម្រេចមុនដាក់ទៅរដ្ឋសភាអនុម័ត។ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពេលបើកសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ជាមួយអ្នកសារព័ត៌មានជិត ៣០០ នាក់កាលពីថ្ងៃពុធ។ …
វ៉ន ដារ៉ា
https://bit.ly/37yxlcb