RDB​ តម្កល់​ប្រាក់​កម្ចី​ ៦៤​ លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​

​មន្ត្រីជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ បាន​ឲ្យ​ដឹង​ថា​ ធនាគារ​នេះ​នៅ​រក្សា​ទំហំ​ទឹកប្រាក់​ ៦៤​ លាន​ដុល្លារ​ជា​កម្ចី​ដល់​វិស័យ​កសិកម្ម​ដដែល​នៅ​ឆ្នាំ​នេះ​ ដែល​មួយ​ភាគ​ធំ​ត្រូវ​ផ្តល់​ឲ្យ​ទៅ​ឧស្សាហកម្ម​ ស្រូវ​ អង្ករ​។​ ​ទោះជា​យ៉ាងណា​ វិស័យ​ឯកជន​និយាយ​ថា​ ការ​ផ្តល់​កម្ចី​កសិកម្ម​ និង​សេវាកម្ម​របស់​ RDB​ នៅ​មាន​កម្រិត​ហើយ​មាន​ភាព​យឺតយ៉ាវ​ធៀប​នឹង​ធនាគារពាណិជ្ជ​។​ ​លោក​ សុ​ន​ គន្ធរ​ ប្រធាន​ RDB​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​៖​ «​ប្រាក់​កម្ចី​សម្រាប់​វិស័យ​កសិកម្ម​ឆ្នាំ​នេះ​នៅ​រក្សា​ចំនួន​ ៦៤​ លាន​ដុល្លារ​ដដែល​។​ ក្នុង​នោះ​ ២០​ លាន​ជា​ទុន​របស់​ RDB​ ស្រាប់​ ៣៦​ លាន​បាន​មក​ពី​មូលនិធិ​ស្រូវ​នៃ​ក្រសួង​ សេដ្ឋកិច្ច​ និង​ ៨​ លាន​ទៀត​ជា​ប្រាក់​កម្ចី​របស់​ធនាគារ​ ចិន​»​។​ …

ចាន់ មុយហុង
http://www.postkhmer.com/business/business/112967-rdb-