ក្រសួង​អភិវឌ្ឍន៍ជនបទ​គ្រោង ​$១២០ ​លាន​កែលម្អ​ផ្លូវ

ក្រសួង​អភិវឌ្ឍន៍​ជនបទ​គ្រោង​ថវិកា​ ១២០ លាន​ដុល្លារ​ដើម្បី​កែលម្អ​ផ្លូវ​ចម្ងាយ ​១ ២០០ ​គីឡូម៉ែត្រ​ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មក​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​ចំនួន​ ៩ ក្នុង​បំណង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​តាម​ជនបទ និង​កាត់បន្ថយ​ការ​ចំណាក​ស្រុក​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍ​ជនបទ​។ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា គម្រោង​កែលម្អ​ផ្លូវ​នេះ​គឺ​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​រួមទាំង​ឲ្យ​កសិករ​អាច​ដឹកជញ្ជូន​កសិផល​របស់​ខ្លួន​មក​កាន់​ទីផ្សារ​បាន​ងាយស្រួល​ជាង​មុន​។ លោក​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៥ ​ហើយ​រំពឹង​ថា នឹង​បញ្ចប់​នៅ​២០១៧​។ ...

ចាន់ មុយហុង
http://bit.ly/1yIKqvg