រ៉ូយ៉ាល់​គ្រុប​ចុះ​កិច្ចព្រមព្រៀង​ទិញ​ជីគីមី​ពី​វៀតណាម​

ក្រុមហ៊ុន​ជី Nitrogen Chemicals & Fertilizer Cambodia Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខេមបូឌា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ជី​កសិកម្ម ជាមួយ​ក្រុមហ៊ុន Dap Vinchen Limited និង​ក្រុមហ៊ុន Petrovietnam Fertilizer & Chemicals របស់​ប្រទេស​វៀតណាម​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​នៅ កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​ជាន់​ខ្ពស់​មកពី​ក្រុមហ៊ុន Nitrogen Chemicals កាលពី​ម្សិលមិញ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ បាន​ចុះ​ហត្ថលេខា​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​៨​ទៀត ក្នុង​អំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ដ្រី កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម ជា​ប្រទេស​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០ បន្ទាប់ពី​លោក​ត្រូវ​តែងតាំង​ថ្មី​ជា​នាយករដ្ឋមន្ដ្រី​ក្រោយ​ការ បោះឆ្នោត​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស​។ … លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក និយាយ​ថា ជីកសិកម្ម​គីមី​ដែល​បាន​នាំ​ចូល​នឹង​ជួយ​ដល់​កសិករ​ក្នុង​ការ បង្កើន​ទិន្នផល​។ ប៉ុន្តែ​ដើម្បី​និរន្តរភាព​នៃ​ការ​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​ជា រយៈពេល​វែង​លោក​ចង់​ឃើញ​កម្ពុជា​មាន​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង ស្រុក​ដើម្បី​ផ្តល់​តម្លៃ​ទាប​ដល់​កសិករ ឬ គួរ​តែ​មាន​ការ​ជំរុញ​ឲ្យ​កសិករ​ផលិត​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់ ដោយ​ខ្លួន​ឯង​។​ …

ចាន់ មុយហុង
http://postkhmer.com/index.php/business/business/108521-2013-12-30-04-13-53