ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​​ប្ដេជ្ញា​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ខ្លួន​​​បាន​​​​បណ្ដេញ​ចេញ

រយៈពេល​ជាង​​​១៥​​​ខែ​​​ក្រោយ​​​ពី​​​របាយការណ៍​​​មួយ​​​របស់​​​អង្គការ​​​ក្លូបល វីតណេស (Global Witness) បាន​​​លាតត្រដាង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​រដ្ឋ​​​ដ៏​​​ធំ​​​របស់​​​ប្រទេស​​​វៀតណាម​​​ បាន​​​ឈូស​​​ឆាយ​​​ដី​​​ និង​​​បណ្ដេញ​​​សហគមន៍​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ចេញ​ដោយ​​​ខុស​​​ច្បាប់​​​​រួច​មក​​ ក្រុមហ៊ុន​​​នេះ​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​នឹង​​​ទទួល​​​យក​​​ ហើយ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​របស់​​​ប្រជា​ពល​រដ្ឋ​ដែល​​​រង​ផល​​​ប៉ះ​ពាល់​នៅ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​។

យោង​​​តាម​​​អង្គការ​​​ ក្លូបល វីត​​​ណេស បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ Vietnam Rubber Group (VRG) ដែល​​​ចាត់​​​ទុក​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរ​​​ជាតិ​​​ (IFC) របស់​​​ធនាគារ​​​ពិភព​​​លោក​​​​​​ ជា​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​ ​​​ប្រមូល​បាន​​​ដី​ទំហំ​​​​ជាង​​​១៤០​​​.០០០ហិកតា​​​​តាម​រយៈ​សម្បទាន​​​ដីសេដ្ឋ​​​កិច្ច​​​ចំនួន​​​១៩​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំ​​​បី​​​។ …

ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18855/