បទបញ្ជាផ្ទៃក្នុងថ្មីរបស់រដ្ឋសភារារាំងផែនការរបស់គណបក្សប្រឆាំង
លោក ហេង សំរិន ប្រធានរដ្ឋសភាបានផ្ដល់អំណាចឲ្យខ្លួនឯងមានសិទ្ធិបដិសេធនរណាក៏ដោយដែលមិនមែនជាមន្ត្រីរដ្ឋាភិបាល មិនឲ្យចូលក្នុងបរិវេណរដ្ឋសភា រួមទាំងការិយាល័យរបស់តំណាងរាស្ត្រគ្រប់រូបផងដែរ ហើយបានរារាំងពលរដ្ឋឯកជនទាំងអស់មិនឲ្យផ្ដល់សក្ខីកម្មនៅចំពោះមុខ ឬអង្គុយស្ដាប់កិច្ចប្រជុំរបស់គណៈកម្មការនៃរដ្ឋសភាឡើយ។
ចំណាត់ការរបស់មន្ត្រីដ៏ស្មោះត្រង់របស់គណបក្សប្រជាជនកម្ពុជារូបនេះ ធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិមានឥទ្ធិពលខ្លាំងមិនធ្លាប់មានពីមុននៅក្នុងរដ្ឋសភា និងដែលបានប្ដេជ្ញាប្រើប្រាស់អំណាចទើបទទួលបានថ្មីរបស់ខ្លួន រួមទាំងការគ្រប់គ្រងគណៈកម្មការចំនួនប្រាំរបស់រដ្ឋសភាផង ដើម្បីបន្តអនុវត្តរបៀបវារៈកំណែទម្រង់របស់ខ្លួន។
នៅក្នុងសារាចរមួយរបស់រដ្ឋាភិបាលចុះថ្ងៃទី១២ ខែកញ្ញា លោក ហេង សំរិន បានលើកឡើងថា ពេលនេះ រាល់ការចូលទៅក្នុងបរិវេណរដ្ឋសភាត្រូវឆ្លងកាត់លោកជាមុនសិន។ …
គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19538/