លោក លន់ ភុន ប្តឹងលោក ឃ្លាំង ហួត និងភរិយា ពីបទឆបោកប្រាក់ជាង $៧៣ម៉ឺន
លោក ឃ្លាំង ហួត អភិបាល ខណ្ឌឫស្សីកែវ និងភរិយាអ្នកស្រី អ៊ួង សុផល្លា អាយុ ៤១ឆ្នាំ មានលំនៅក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវលោក លន់ ភុន អតីតតំណាងរាស្ត្រ ខេត្តបាត់ដំបង និងជាអតីតរដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ ប្តឹងចោទពីបទឆបោកប្រាក់ជាង ៧៣ ម៉ឺនដុល្លារអាមេរិកកាលពី ឆ្នាំ២០០៦ និង ២០០៧ ហើយត្រូវបានតុលាការកោះហៅចូលបំភ្លឺ ប៉ុន្តែលោកហៅបណ្តឹងចោទនេះថា ជារឿងគំនុំហើយលោកនឹងកំដរតាមផ្លូវច្បាប់។ យោងដីកាកោះរបស់ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផ្អែកលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ០៦០ ចុះថ្ងៃ ទី១ ខែមេសា ឆ្នាំ២០១៤។ នៅក្នុងរឿងក្តីនេះលោក ឃ្លាំង ហួត ត្រូវលោក លន់ ភុន ប្តឹងចោទពីបទ «សមគំនិតក្នុងអំពើឆបោកប្រាក់» រីឯភរិយាលោក អ្នកស្រី អ៊ួង សុផល្លា ត្រូវប្តឹងពីបទ «ឆបោកប្រាក់»។ ហេតុនេះតំណាងអយ្យការបានកោះហៅអ្នកទាំងពីរឲ្យមកបំភ្លឺនៅសាលាដំបូងរាជធានី នៅម៉ោង ២:៣០ នាទីរសៀលថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ។ …
ប៊ុត រស្មីគង្គា
http://postkhmer.com/national/2011-01-03-04-07-05/114216-2014-05-13-02-31-01