លោក សាយ សំអាល់ អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ផ្តល់ថវិកាដល់មូលនិធិអាកាសធាតុបៃតង
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ បង្កើនការផ្តល់ថវិកាហិរញ្ញវត្ថុលើមូលនិធិអាកាសធាតុបៃតង មូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងមូលនិធិបន្សាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់ដ៏ធំមួយសម្រាប់កម្ពុជា និងពិភពលោក។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងសន្និសីទលើកទី២៥ នៃអនុញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ សន្និសីទនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែធ្នូ ដោយមានប្រតិភូមកពីបណ្តាប្រទេសជិត ២០០ប្រទេស រួមទាំងកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនអន្តររដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ២៦០០០នាក់។ …
ប៉ិច សុធារី
https://bit.ly/35hqi7p