ក្រសួង​ថ្កោល​ទោស​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ជាច្រើន​លើក​មក​លើ​អ្នក​សារព័ត៌មាន​និង​ក្រុម​ជន​ស៊ីវិល រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​លើក ទី១ ពី​ម្សិលមិញ ប្រឆាំង​ទៅ​នឹង​ចំណាត់​ការ​ព្រៃផ្សៃ​របស់​កម្លាំង​សន្តិសុខ ខណ្ឌ​ដូនពេញ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ ក្រសួង ព័ត៌មាន បាន​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​នគរបាល និង​កង​សន្តិសុខ​ឯកជន​ដែល «គំរាម​កំហែង អំពើ​ហិង្សា ការ​រឹប​អូស​សម្ភារ និង​ជេរ​ប្រមាថ» មក​លើ​អ្នក​សារព័ត៌មាន ជាតិ និង​អន្តរជាតិ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍ ដែល​គ្មាន​ហត្ថលេខា តែ​មាន​ត្រា​របស់​ក្រសួង​បន្ត​ទៀត​ថា៖ «ក្រសួង​ចាត់​ទុក​ទង្វើ​ទាំង​នេះ ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៃ​ព្រះ​រាជាណាចក្រ កម្ពុជា»។ «ក្រសួង​សូម​អំពាវនាវ​ចំពោះ​ក្រុម​អ្នក​តវ៉ា បាតុករ ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សូម​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​សិទិ្ធ​សេរីភាព​និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់»។ …

វង្ស សុខេង និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113865-2014-05-05-03-12-33