ក្រសួងថ្កោលទោសការប្រើហិង្សាលើអ្នកសារព័ត៌មាន
បន្ទាប់ពីមានការវាយប្រហារជាច្រើនលើកមកលើអ្នកសារព័ត៌មាននិងក្រុមជនស៊ីវិល រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ជាលើក ទី១ ពីម្សិលមិញ ប្រឆាំងទៅនឹងចំណាត់ការព្រៃផ្សៃរបស់កម្លាំងសន្តិសុខ ខណ្ឌដូនពេញ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញ ក្រសួង ព័ត៌មាន បានធ្វើការថ្កោលទោសចំពោះនគរបាល និងកងសន្តិសុខឯកជនដែល «គំរាមកំហែង អំពើហិង្សា ការរឹបអូសសម្ភារ និងជេរប្រមាថ» មកលើអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលគ្មានហត្ថលេខា តែមានត្រារបស់ក្រសួងបន្តទៀតថា៖ «ក្រសួងចាត់ទុកទង្វើទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៃព្រះរាជាណាចក្រ កម្ពុជា»។ «ក្រសួងសូមអំពាវនាវចំពោះក្រុមអ្នកតវ៉ា បាតុករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សូមប្រកាន់ខ្ជាប់នូវការអនុវត្តសិទិ្ធសេរីភាពនិងសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់»។ …
វង្ស សុខេង និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113865-2014-05-05-03-12-33