ក្រុមហ៊ុន​ស្យាម​គូ​ប៊ូ​តា​បើក​ដំណើរការ​នៅ​កម្ពុជា​និង​ឡាវ​

ក្រុមហ៊ុន​ សាជីវកម្ម​ ស្យាម​ គូ​ប៊ូ​តា​ កំណត់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ដោយ​បើក​សាខា​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC)​ នៅ​ឆ្នាំ​២០១៥​។​ ​ក្រុមហ៊ុន​ សាជីវកម្ម​ ស្យាម​ គូ​ប៊ូ​តា​ បាន​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន​៦៨​លាន​បាត​ ទៅ​លើ​ក្រុមហ៊ុន​សាខា​ទាំង​ពីរ​ និង​រំពឹង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នឹង​រក​ប្រាក់​ចំណូល​បាន​ ៧​ពាន់​លាន​បាត​ នៅ​ក្នុង​ឆ្នាំ​២០១៥​។​ ក្រុមហ៊ុន​ សាជីវកម្ម​ ស្យាម​ គូ​ប៊ូ​តា​ បាន​ចំណាយ​ទឹកប្រាក់​ ៣៨​លាន​បាត​ ដើម្បី​បើក​ក្រុមហ៊ុន​ គូ​ប៊ូ​តា​ កម្ពុជា​ ខូ​អិ​ល​ធី​ឌី​ ហើយ​រំពឹង​ថា​នឹង​រក​ប្រាក់​ចំណូល​បាន​៥​ពាន់​លាន​បាត​ និង​៣០​លាន​បាត​ទៅ​លើ​ក្រុមហ៊ុន​ គូ​ប៊ូ​តា​ ឡាវ​ សូល​ ខូ​អិ​ល​ធី​ឌី​ និង​រំពឹង​ថា​រក​ប្រាក់​ចំណូល​បាន​២​ពាន់​លាន​បាត​។​ …

Erich Parpart
http://www.nationmultimedia.com/business/Siam-Kubota-launches-Cambodia-Laos-units-30228172.html