ប្រជាពលរដ្ឋខេត្តព្រះសីហនុរងការបណ្ដេញចេញ ខណៈមនុស្សបួននាក់ត្រូវបានតុលាការចោទប្រកាន់ពីបទទន្រ្ទានដីឯកជន
ផ្ទះខ្ទមប្រហែល ២០០ ដែលអាជ្ញាធរអះអាងថាបានសាងសង់ដោយខុសច្បាប់នៅលើដីកម្មសិទ្ធឯកជនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ត្រូវបានរុះរើកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនេះជាផ្នែកមួយនៃបញ្ហាជម្លោះដីធ្លីដែលកំពុងកើតឡើងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ …