អ្នកភូមិ​សហគមន៍បឹងកក់​ប្រាំមួយ​គ្រួសារ​ទទួលយក​ការ​ដោះស្រាយរបស់សាលារាជធានី

អ្នក​ភូមិ​ប្រាំមួយ​គ្រួសារ​ដែល​​​ត្រូវបាន​បណ្តេញចេញពី​សហគមន៍បឹងកក់​ រួមទាំង​អ្នកស្រី ហេង មុំ ដែលជា​សកម្មជន​យូរមក​ហើយ​​​ផង​ បាន​បញ្ជាក់​កាលពី​ម្សិលមិញថា ពួកគាត់​បាន​ទទួលយក​ការ​ដោះ​​​ស្រាយរបស់​សាលា​​​រាជធានី​​​ភ្នំេពញដែលផ្ត​ ល់ដីនិង​ប័ណ្ណកម្ម​សិទ្ធិនៅក្នុង​​តំបន់​ដដែល។ គ្រួសារទាំងនោះ​បាន​យល់​ព្រម​ទទួល​​​យក​​​ដីដែល​​​មួយក្បាលៗ​​​មានទំហំ​ ៤ម៉ែត្រគុណនឹង​១៨ម៉ែត្រ​នៅក្នុង​ភូមិ​២២ នៃតំបន់បឹង​កក់ ដោយ​​​ធ្វើឲ្យ​​គ្រួសារ​​​ដែល​​​នៅមិនទាន់មានដី​នៅឡើយ​​នៅសល់ត្រឹម​ ៤០គ្រួសារ​។ អ្នកភូមិ​ជាង​១០០គ្រួសារ​​ត្រូវ​បាន​លុប​​​ឈ្មោះ​​​ចេញពី​​​គម្រោង​ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ឡើងកាលពី​ខែសីហា ឆ្នាំ២០១១ដល់​គ្រួសារ​ដែលនៅសេស​សល់​ដែលតស៊ូ​នឹង​ការ​បណ្តេញចេញនៅក្នុង​ តំបន់នេះ។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/16174/