ចំណូលរបស់ក្រុមហ៊ុនទូរស័ព្ទចល័តស្មាតកើនឡើងខ្ពស់
ក្រុមហ៊ុន Axiata ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart របស់ កម្ពុជា បានបង្ហាញពីកំណើនចំណូល ៤,១ ភាគរយដល់ ៥,៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៣ ដោយសារតែប្រតិបត្តិការនៅប្រទេស ម៉ាឡេស៊ី បង់ក្លាដែស និង កម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុដំណាច់ឆ្នាំរបស់ក្រុមហ៊ុន Axiata នៅលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញបងា្ហញពីប្រាក់ចំណូលប្រតិបត្តិការសរុបនៅ កម្ពុជា បានកើនឡើង ២០៦ ភាគរយ និងប្រាក់ចំណេញសុទ្ធបានកើនឡើង ១៨២ ភាគរយកាលពីឆ្នាំ ២០១៣ ធៀបនឹងឆ្នាំ ២០១២។ កំណើននេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Hello បានបញ្ចូលជាមួយក្រុមហ៊ុន Smart កាលពីខែ កុម្ភៈ ឆ្នាំ ២០១៣។
Eddie Morton
http://www.postkhmer.com/business/business/110993-2014-02-21-04-28-22