អាជ្ញាធរឲ្យអ្នកក្រីក្រដែលសង់សំណង់លើប្រឡាយ ស្នើសុំដីសម្បទានសង្គមកិច្ច
រដ្ឋបាលខេត្ដព្រះសីហនុបានណែនាំដល់ពលរដ្ឋក្រីក្រពិតប្រាកដដែលលំនៅឋានរបស់ពួកគាត់សង់រំលោភលើដីអូរប្រឡាយ ហើយកំពុងត្រូវបានអាជ្ញាធររុះរើ និងវាយកម្ទេចចោលនោះដាក់ពាក្យស្នើសុំគោលការណ៍ដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ដ ដើម្បីឲ្យអាជ្ញាធរអាចពិនិត្យលទ្ធភាពដោះស្រាយជូន។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ដព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា អូរប្រឡាយសំខាន់ៗក្នុងក្រុងព្រះសីហនុមានចំនួន ៥ ខ្សែ ប្រវែងប្រមាណ ៣០ គីឡូម៉ែត្រ ដែលត្រូវស្ដារឡើងវិញ។ ប៉ុន្តែទីតាំងទាំងនេះមានមួយចំនួនត្រូវបានពលរដ្ឋសង់ផ្ទះ និងតូបលក់ដូរខុសច្បាប់ជាច្រើន។ …
វ៉ន ដារ៉ា
https://bit.ly/2UwCZZj