បេឡា​​ជាតិសន្តិ​សុខ​សង្គម​​ដាក់​ចេញ​គម្រោង​ធានា​រ៉ាប់​រង​សុខភាព​

កាលពី​ម្សិលមិញ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ដាក់​ចេញ​នូវ​គម្រោង​ផ្តល់​សេវា​ធានា​រ៉ាប់​រង​សុខភាព​ដល់​បុគ្គលិក-​កម្មករ​នៅ​ទូទាំង​ប្រទេស​។ គួរ​បញ្ជាក់​ថា សមាគម​និយោ​ជក​​​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​លើក​ឡើង​ថា ពេល​វេលា​សម​ស្រប​សម្រាប់​ដាក់​ចេញ​គម្រោង​នេះ​គួរ​តែ​ពុំ​ទាន់​មក​ដល់​ទេ។ លោក អ៊ុក សំ​វិជ្ជា ប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​​បាន​ឲ្យ​ដឹង​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ សហគ្រាស​ដែល​មាន​បុគ្គលិក​ចាប់​ពី​ប្រាំ​ពីរ​នាក់​ឡើង​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ចូល​ក្នុង​មូលនិធិរបស់​បេឡា​ ដើម្បី​ទ្រ​ទ្រង់​គម្រោង​ថែទាំ​សុខភាព​នេះ​។ …

អូន ភាព និង Matt Blomberg
http://www.cambodiadailykhmer.com/news/12639/