មន្ត្រី៖ កុមារ ៣ ម៉ឺននាក់ ត្រូវបានដកចេញពីទម្រង់ពលកម្មធ្ងន់ធ្ងរបំផុត
កុមារកម្ពុជាប្រមាណ ៣ ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅក្នុងប្រទេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខណ:កុមារប្រមាណ ១៨ ម៉ឺននាក់ទៀត ត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំ បំណិនជីវិតនិងបណ្តុះបណ្តាលជំនាញ។ នេះបើយោងតាម ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ។ មន្ត្រីរូបនេះក៏បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០១៩ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកញ្ចប់ថវិកាក្នុងការជួយស្តារកុមាររងគ្រោះដោយផ្ទាល់យ៉ាងហោចណាស់ ៤០០ នាក់ ក្នុង ១ ឆ្នាំ ដើម្បីឈានទៅសម្រេចជោគជ័យបញ្ចប់ពលកម្មលើកុមារនៅឆ្នាំ ២០២៥។ …
ឡុង គីមម៉ារីតា
https://bit.ly/2wSQjdv