លោក សូណង់ដូ ផ្អាកការតវ៉ា ខណៈសហគមន៍ បឹងកក់-បុរីកីឡា ធ្វើការតវ៉ា
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ កាលពីម្សិលមិញបានលុបចោលភ្លាមៗ នូវគម្រោងធ្វើបាតុកម្មទាមទារឲ្យក្រសួង ព័ត៌មាន ដំឡើងកម្លាំង ផ្សាយវិទ្យុនេះ និងការសុំផ្តល់កាណាល់ផ្សាយទូរទស្សន៍មួយ បន្ទាប់ពីសាលារាជធានីភ្នំពេញច្រានចោលការជូនដំណឹងពីការធ្វើបាតុកម្មនេះ។ លោក សូណង់ដូ បានថ្លែងថា៖ «សាលារាជធានីភ្នំពេញបានបដិសេធនូវសំណើសុំធ្វើការដង្ហែក្បួនតវ៉ាទាមទារដំឡើងកម្លាំងផ្សាយវិទ្យុរបស់យើង និងតភ្ជាប់ការផ្សាយទៅតាមបណ្ដាខេត្តក្រុងនៅទូទាំងប្រទេសរួមទាំងការបង្កើតស្ថានីយទូរទស្សន៍ដោយសារថា សំណើរបស់យើងមិនត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ធ្វើបាតុកម្ម»។ … អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា តាមច្បាប់ស្ដីពីបាតុកម្មកម្ពុជា ការធ្វើបាតុកម្មអហិង្សាគឺត្រូវផ្ដល់ដំណឹងទៅសមត្ថកិច្ចយ៉ាងតិចពីបីថ្ងៃទៅប្រាំថ្ងៃមុន ប៉ុន្តែសំណើរបស់លោក ម៉ម សូណង់ដូ មិនត្រឹមត្រូវតាមនីតិវិធីទេ។ …
ឃុត សុភចរិយា
http://postkhmer.com/index.php/national/1-national-news/108500-2013-12-30-02-39-25