អ្នក​ភូមិ​ខេត្ត​ក្រចេះ​ដាក់ញត្តិស្នើ​ឲ្យ​ស្ថានទូត​​កូរ៉េ​ជួយ​ដោះស្រាយវិវាទដីធ្លី​

កាលពីម្សិលមិញ អ្នក​ភូមិ​ដែល​តំណាង​ឲ្យ​គ្រួសារ​ជា​ច្រើន​ក្នុង​ខេត្ត​ក្រចេះ​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​​សុំ​ឲ្យជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ខ្លួន​ជាមួយ​ក្រុម​ហ៊ុន​កសិ​ពាណិជ្ជកម្ម​របស់កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា ស្ថាន​ទូត​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពួកគាត់​។ អ្នក​ភូមិ​ប្រហែល​២០០​នាក់​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ កំពុងស្នាក់នៅ​ក្នុងវត្ត​សាមគ្គីរង្សី ក្នុង​រាជ​ធានី​​ភ្នំពេញ ហើយ​មាន​គម្រោង​ហែក្បួន​ទៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​ការ​ទាម​ទារ​របស់​ពួកគាត់​ឲ្យ​ក្រុម​ហ៊ុន​ Horizon Agricultural Development ប្រគល់​ដី​មាន​វិវាទ​​ចំនួន​១.៥០០ហិកតា​មិន​ត្រូវ​បាន​ឆ្លើយ​តប​​ត្រឹម​ថ្ងៃ​សុក្រ​ទេ​នោះ។ ...

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/17869/